Welcome toLittle Monkey Creative Greet your visitors & Showcase your work with style.



បើ​អ្នកជា​ហ្វេន​Avengers​និង​​Iron​Man​អ្នក​ច្បាស់ជាស្គាល់មហាសេដ្ឋីរូបសង្ហារ​Tony​Stark​ដែល​មានឈ្មោះពិតថា​Robert​Downey​Jr។​គិត​ត្រឹមឆ្នាំ២០១៩​នេះ​​លោក​បាន​ឈានចូល​វ័យ​​៥៤ឆ្នាំហើយ ​និង​ជាតារាហូលីវូ​ជួរមុខគេ​មួយដ៏មានប្រជាប្រិយភាព​​ដែល​ត្រូវ​បាន​អ្នកគាំទ្រស្រលាញ់​និង​ស្ញប់ស្ញែង​ជាទីបំផុត។​មិនមែនព្រោះតែលោក​សម្តែង​ជា​តួអង្គ​Superhero​បានសមល្អឥតខ្ចោះតែមួយ​មុខទេ​តែព្រោះ​លោកជាបុគ្គលគំរូ​ម្នាក់ក្នុង​សង្គម​​ដែល​ធ្លាប់​ធ្លាក់ដល់ចំណុចទាបបំផុតក្នុង​ជីវិត​​ហើយ​អាចងើបឈរឡើងកសាង​ជីវិត​ថ្មី​ដោយ​​ជោគជ័យ។


រំលឹកដល់ឆាកជីវិតដែលខ្មៅងងឹតក្នុង​អតិតកាល​Robert​Downey​Jr​​បាននិយាយ​​ថា​​«ត្រូវចងចាំ​ទោះ​អ្នក​បាន​ធ្លាក់​ដល់បាត​មិនមែនមានន័យថា​អ្នកត្រូវ​តែនៅទីនោះរៀងរហូត​ទេ​»។
តើមានអ្វីខ្លះកើតឡើងខ្លះ​ក្នុង​ជីវិត​លោក​?

​កើតក្នុងឆ្នាំ​១៩៦៥​នៅ​សង្កាត់​ម៉ាហាតាន​ក្នុងទីក្រុង​​New​York ​ក្នុងត្រកូល​អ្នកសិល្បៈដែល​មានឪពុក​ជា​​ផលិតករកុន​​ម្តាយ​ជាតារាភាពយន្ត​លោកត្រូ​វបានឪពុកដែលជា​អ្នក​ប្រើគ្រឿងញៀនស្រាប់​នាំ​ប្រើ​គ្រឿងញៀនតាំងពីអាយុ​៦ឆ្នាំមកម្ល៉េះ។
ចន្លោះឆ្នាំ​​១៩៩៦​ដល់​​២០០១​Robert​Downey​Jr​ត្រូវ​បាន​ចាប់​ខ្លួន​ជាច្រើនដង​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ​ប្រើប្រាស់​គ្រឿងញៀន។​លោក​ធ្លាប់​ឆ្លងកាត់​កម្មវិធីស្តារនិតិសប្បទា​រ​និង​ព្យាយាមផ្តាច់គ្រឿងញៀន​ជាច្រើន​លើកច្រើនសារតែមិនជោគជ័យសោះ​ដោយកត្តានេះ​ហើយ​​ថែមទាំង​បានបំផ្លាញ​ជីវិតអាពាហ៍ពិពាហ៍លើកទី១របស់លោកទៀត​​។​ដោយ​សារ​តែការ​ប្រើប្រាស់គ្រឿង​ញៀនយ៉ាង​ជោកជាំ​កាន់កាំភ្លើង​​។
ធ្វើឲ្យលោកត្រូវជាប់គុកជាច្រើនដង​ហើយ​ចុងក្រោយ​លោកក៏ត្រូវ​បាន​​កាត់ទោសឲ្យជាប់​គុក​១ឆ្នាំ។ អ្វីដែលធ្វើឲ្យជីវិតលោកផ្លាស់ប្តូរ​ពីខ្មៅមកសនោះ​គឺនៅឆ្នាំ​២០០៣​ពេល​ដែលលោក​​បាន​ជួបស្នេហ៍ពិត​​គឺ​​​​​Susan​Levin​ដែលជា​ប្រពន្ធបច្ចុប្បន្នរបស់លោក​។​នាង​បានទទូច​ឲ្យលោកត្រូវ​តែ​​ផ្តាច់​គ្រឿងញៀន​ឲ្យ​បានជារៀង​រហូត​​ទើបនាងព្រមរៀបការជាមួយ។​គឺ​គ្រានោះហើយ​លោកបានសម្រេច​ចិត្ត​​​បោះចោល​គ្រឿងញៀន​ទាំងអស់​​ហើយ​ចាប់ផ្តើមតាំងចិត្ត​​ធ្វើ​សម្មាធិ​យូហ្គា​​និង​ហាត់​ក្បាច់គុនជាច្រើនស្ទើរតែរៀងរាល់ថ្ងៃ​និង​ចូលរួម​វគ្គ​១២ជំហានជាដើម​ដើម្បី​ជម្នះភាពញៀន​រហូត​ដល់​បានសម្រេច​។

លោក​បាន​សរសើរ​ប្រពន្ធទី២របស់លោក​ថា​​ជាចំណែកដ៏ធំមួយ​​ជួយ​ឲ្យលោក​យកឈ្នះគ្រឿងញៀន​និង​ទម្លាប់​ស្រវឹងខួប​ហើយបានត្រួសត្រាយផ្លូវ​ឲ្យ​លោក​រកឃើញភាពជោគជ័យជាថ្មីក្នុងអាជីព​ដោយ​លោក​បាន​លើកឡើងដោយ​មានមោទនភាពថា​«នៅក្រោយខ្នង​បុរសល្អម្នាក់​​តែងមាន​ស្ត្រីដ៏អស្ចារ្យមួយរូប​»។
សមរភូមដ៏ធំមួយ​ទៀត​ក្នុង​ជីវិត​របស់​​Robert​Downey​Jr​គឺ​នៅ​ឆ្នាំ​២០១៨​ពេល​លោក​​ត្រូវ​បាន​អញ្ចើ​ញ​ឲ្យ​​សម្តែង​ជាតួអង្គ​ Iron​Man​របស់​​Marvel​ដែលតួអង្គនេះ​ហើយ​​​ធ្វើ​ឲ្យ​ប្រជាប្រិយភាពរបស់លោក​ឡើងដល់ចំណុចកំពូល។​លោក​បន្ត​ឡើង​កូដជាលំដាប់​ក្នុង​រយៈពេល​ជាង​​១០ឆ្នាំ​ជាតួ​Iron​Man​២​និង​៣​ និង​​ការសម្តែង​ក្នុង​រឿង​Avengers,​Age​of​Ultron,​Captain​America:​Civil​War,​Spider-Man:​Homecoming,​Avengers: Infinity​War ​ហើយ​ក្នុងឆ្នាំ​២០១៩នេះ​លោក​បាន​ធ្វើ​អ្នក​គាំទ្រទប់ទឹកភ្នែកមិនបាន​​តាមរយៈការ​សម្តែង​របស់លោកក្នុងរឿង​ខ្នាតធំដែល​រកចំណូល​បានច្រើនជាងគេ​ក្នុងប្រវត្តិសាស្ត្រភាពយន្ត​ហូលីវូដ​​គឺ​Avengers​End​Game។​បច្ចុប្បន្ន​លោកបានក្លាយជា​តារាហូលីវូដដែល​ស៊ីថ្លៃជាងគេ​ជាមួយទ្រព្យសម្បត្តិ​សរុប​៣០០លានដុល្លារ។

មេរៀន​ជីវិត​របស់​​Robert​Downey​Jr​បានបង្ហាញឲ្យឃើញថា​គ្រប់គ្នា​អាច​ធ្វើ​បាន​ដរាបណា​គេ​មានការតាំងចិត្តមោះមុត​និង​ដឹង​ច្បាស់ពីគោលដៅដែលខ្លួនចង់ទៅដល់​។​លោកបាន​ផ្តាំផ្ញើរទៅ​មនុស្សគ្រប់គ្នា​ថា​គ្មានអ្នក​ណាម្នាក់ដែលមិនធ្លាប់ធ្វើ​ខុសនោះទេ​សំខាន់គឺត្រូវ​ប្រឹង​ងាកមកដើរលើផ្លូវត្រូវវិញ​​ហើយសូម​ចងចាំថា៖
១.​ផ្តោត​បោះជំហាន​ទៅមុខម្តង​មួយ​ជំហាន​ម្តងមួយ​ជំហាន​ដោយ​យកចិត្តទុកដាក់បំផុត​កុំ​តក់ក្រហល​កុំ​ទន្ទះសារ​និងស្គាល់ពីអ្វីដែលខ្លួនឯងចង់បាន​ឲ្យច្បាស់​។
២.​បើពិបាក​ខ្លាំង​អ្នកអា​ច​សុំ​ជំនួយ​កុំ​ខ្មាសអៀន​ក្នុងការ​សុំ​ឲ្យអ្នកជុំវិញខ្លួន​ជួយ​ព្រោះអ្នក​មិនអាច​ធ្វើ​រឿង​គ្រប់យ៉ាង​តែម្នាក់ឯង​ឡើយ​។


៣.​គ្មានពាក្យ​ថា​យឺតពេកទេ​​ក្នុង​ការ​ផ្លាស់ប្តូរ​ខ្លួនឯងឲ្យកាន់តែប្រសើរឡើង​ហើយការ​ហាត់​ពត់លត់ដុំខ្លួន​គឺគន្លឹះសំខាន់​​​“It's​never​too​late​to​change​yourself.​Self-discipline​is​the​key”​។​ដំបូង​អ្នក​ត្រូវ​បង្កើត​វិន័យក្នុង​ការ​រស់​នៅជា​​ប្រចាំថ្ងៃ ​ហើយ​ធ្វើ​វា​ឲ្យ​ក្លាយជាទម្លាប់​។​ពេលដែល​វា​ក្លាយជាទម្លាប់​អ្នកមិនចាំបាច់ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​វា​ទៀតឡើយ។​ត្រូវចាំថា​​អ្នកគឺ​ជាម្ចាស់​នៃ​វាសនា​ខ្លួនឯង​​និង​ជា​អ្នកបង្កើតអនាគតផ្ទាល់ខ្លួន។​បើ​អ្នក​ចង់​រស់នៅដូចអ្វីដែលអ្នកស្រមៃចង់បាន​អ្នកត្រូ​វតែចាប់ផ្តើមធ្វើ​អ្វីម្យ៉ាង​ពី​ឥលូវ​នេះ​។​
៤.​ត្រូ​វជឿជាក់ថា​ទេពកោសល្យ​​និង​ការ​ប្រឹងប្រែង​ពិតប្រាកដ​នឹង​ធ្វើ​ឲ្យគ្រប់​គ្នាមើលរំលង​កំហុស​ឆ្គងកាលពីមុនរបស់អ្នក៕






author
Little Monkey Creative
Little Monkey is a new generation of Cambodian designers who have a vision to bring together a group of designers with the same vision to create new generation of Khmer creative works and have a positive impact on the society and arts.